ប្រវិត្ត

    ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី ត្រូវបានបង្កើតឡើងយោងតាមព្រះរាជក្រិត្យលេខ នស/រកត ០២/០១/០៣៦ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៨ ។ ព្រះរាជក្រិត្យនេះបានកំណត់ការបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី ដោយមានអក្សរ កាត់ ក.ជ.ក.ស ។ ក.ជ.ក.ស ជាយន្ដការសម្របសម្រួល និងផ្ដល់យោបល់ជូនរាជរដ្ឋាភិបាលលើបពា្ហា ដែលទាក់ទងដល់ការ លើកកំពស់ស្ថានភាព តួនាទីរបស់ស្ដ្រី និងសុខមាលភាពសង្គមស្ដ្រីកម្ពុជា សំដៅកាត់បន្ថយ ឈានទៅលុបបំបាត់រាល់ទម្រង់នៃ ការរើសអើង ប្រឆាំងនឹងស្ដ្រី និងអំពើហិង្សាលើស្ដ្រី ។

ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រីមានសមាសភាពៈ
១. សមេ្ដចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ      ព្រះប្រធានកិតិយស
២. សមេ្ដចនាយករដ្ឋមន្ដ្រី      អនុប្រធានកិត្ដិយស
៣. រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី      ប្រធាន
៤. រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ១ រូប     ជាអនុប្រធាន
៥. រដ្ឋលេខាធិការក្រសួងយុត្ដិធម៌ ១ រូប     ជាអនុប្រធាន
៦. រដ្ឋលេខាធិការក្រសួងកិច្ចការនារី ១ រូប     ជាសមាជិក
៧. រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី ១ រូប     ជាសមាជិក
៨. រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ១ រូប     ជាសមាជិក
៩. រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១ រូប     ជាសមាជិក
១០. រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ១ រូប     ជាសមាជិក
១១. រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ១ រូប     ជាសមាជិក
១២. រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ១ រូប     ជាសមាជិក
១៣. រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ១ រូប     ជាសមាជិក
១៤. រដ្ឋលេខាធិការក្រសួងសុខាភិបាល ១ រូប     ជាសមាជិក
១៥. រដ្ឋលេខាធិការក្រសួងទេសចរណ៍ ១ រូប     ជាសមាជិក
១៦. រដ្ឋលេខាធិការក្រសួងព័ត៌មាន ១ រូប     ជាសមាជិក
១៧. រដ្ឋលេខាធិការក្រសួងផែនការ ១ រូប     ជាសមាជិក
១៨. រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា ១ រូប     ជាសមាជិក
១៩. រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ១ រូប     ជាសមាជិក
២០. រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល ១ រូប     ជាសមាជិក
២១. រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ១ រូប     ជាសមាជិក
២២. រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយ៍កម្ម និងសំណង់ ១ រូប     ជាសមាជិក
២៣. រដ្ឋលេខាធិការក្រសួងបរិស្ថាន ១ រូប     ជាសមាជិក
២៤. រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ១ រូប     ជាសមាជិក
២៥. អនុប្រធានអាជា្ញធរជាតិប្រយុទ្ឋប្រឆាំងនឹងជម្ងឺអេដស៍ ១ រូប     ជាសមាជិក
២៦. អនុប្រធានគណៈកម្មាធិការសិទ្ឋិមនុស្សកម្ពុជា ១ រូប     ជាសមាជិក
២៧. អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ១ រូប     ជាសមាជិក
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី មានភារកិច្ចៈ
- ជួយរាជរដ្ឋាភិបាលក្នុងការសម្របសម្រួល តាមដាន វាយតម្លៃនៃការអនុវត្ដ និងផ្ដល់អនុសាសន៍ ក្នុងគោលបំណងគាំទ្រ និងជម្រុញការអនុវត្ដគោលនយោបាយជាតិ ច្បាប់ បទបពា្ជា និងវិធានការដែលទាក់ទងដល់ ការលើកកំពស់ ស្ថានភាព តួនាទី និងសុខមាលភាពសង្គមស្ដ្រីកម្ពុជា ។

- ជួយរាជរដ្ឋាភិបានកុ្នងការតាមដានការអនុវត្ដសន្ឋិសញ្ញាអន្ដរជាតិនានា ពាក់ព័ន្ឋទៅនឹងសិទ្ឋិនារី និងការអនុវត្ដច្បាប់ជាតិ ដែលទាក់ទងដល់ការទប់ស្កាត់ការជួញដូរមនុស្ស និងការកេងប្រវ័ពា្ចផ្លូវភេទ ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងបទបញ្ញត្ដិច្បាប់នានាដែលទាក់ទងដល់ស្ដ្រី ដើម្បីផ្ដល់យោបល់ លើកអនុសាសន៍ ឬសុំធ្វើវិសោធនកម្ម តាមករណីជាក់ស្ដែង ដើម្បីធ្វើអោយស្ថានភាពស្ដ្រីកាន់តែប្រសើរឡើង ។

- សម្របសម្រួលការរៀបចំរបាយការណ៍ជាតិ ស្ដីពីការអនុវត្ដអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើង ប្រឆាំងនឹងនារីនៅព្រះរាជាណាចក្រកម្ពុជា និងពិនិត្យ ផ្ដល់យោបល់ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ សមេ្រច មុននឹងផេ¤ីទៅអង្គការសហប្រជាជាតិ ។

- តាមដាន និងជម្រុញការបព្រា្ជាបយេនឌ័រទៅក្នុងគោលនយោបាយជាតិ និងក្នុងកម្មវិធីអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋា ភិបាល ។

- រៀបចំរបាយការណ៍ប្រចាំឆ្នាំ ស្ដីពីសកម្មភាពដែលក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រីបានបំពេញ ដើម្បីផេ¤ីជូនរាជរដ្ឋា ភិបាល ។

- ទទួលភារកិច្ចផេ្សងៗទៀតតាមសំនូមពររបស់រាជរដ្ឋាភិបាល

ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី ក.ជ.ក.ស ត្រូវមានអគ្គលេខាធិការដ្ឋានអចិន្ដ្រៃយ៍មួយសេនាធិការ ដែលមានទីតាំង នៅទីស្ដីការក្រសួងកិច្ចការនារី ហើយការរៀបចំ និងការប្រព្រឹត្ដទៅរបស់អគ្គលេខាធិការដ្ឋានអចិន្ដ្រៃយ៍ ក.ជ.ក.ស នឹងកំណត់ ដោយអនុក្រិត្យ ។ អគ្គលេខាធិការដ្ឋានអចិន្ដ្រៃយ៍ ដឹកនាំដោយអគ្គលេខាធិការមួយរូប មានឋានៈស្មើអនុរដ្ឋលេខាធិការ អមដោយអគ្គលេខាធិការមួយចំនួន ដែលមានឋានៈស្មើអគ្គនាយករងដែលផេ្ទរមកបម្រើការងារជាអចិន្ដ្រៃយ៍នៅអគ្គលេខា ធិការដ្ឋានអចិន្ដ្រៃយ៍ ក.ជ.ក.ស និងមានមន្ដ្រីមួយចំនួនទៀតផេ្ទរមកបម្រើការងារជាអចិន្ដ្រៃយ៍ នៅអគ្គលេខាធិការដ្ឋាន ។

នរោត្តម មុនីនាថ សីហនុ
Generic placeholder image
ព័ត៌មានជាវីដេអូ