ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី ត្រូវបានបង្កើតឡើងយោងតាមព្រះរាជក្រិត្យលេខ នស/រកត ០២/០១/០៣៦ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៨ ។ ព្រះរាជក្រិត្យនេះបានកំណត់ការបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី ដោយមានអក្សរ កាត់ ក.ជ.ក.ស ។ ក.ជ.ក.ស ជាយន្ដការសម្របសម្រួល និងផ្ដល់យោបល់ជូនរាជរដ្ឋាភិបាលលើបពា្ហា ដែលទាក់ទងដល់ការ លើកកំពស់ស្ថានភាព តួនាទីរបស់ស្ដ្រី និងសុខមាលភាពសង្គមស្ដ្រីកម្ពុជា សំដៅកាត់បន្ថយ ឈានទៅលុបបំបាត់រាល់ទម្រង់នៃ ការរើសអើង ប្រឆាំងនឹងស្ដ្រី និងអំពើហិង្សាលើស្ដ្រី ។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រីមានសមាសភាពៈ- ជួយរាជរដ្ឋាភិបានកុ្នងការតាមដានការអនុវត្ដសន្ឋិសញ្ញាអន្ដរជាតិនានា ពាក់ព័ន្ឋទៅនឹងសិទ្ឋិនារី និងការអនុវត្ដច្បាប់ជាតិ ដែលទាក់ទងដល់ការទប់ស្កាត់ការជួញដូរមនុស្ស និងការកេងប្រវ័ពា្ចផ្លូវភេទ ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងបទបញ្ញត្ដិច្បាប់នានាដែលទាក់ទងដល់ស្ដ្រី ដើម្បីផ្ដល់យោបល់ លើកអនុសាសន៍ ឬសុំធ្វើវិសោធនកម្ម តាមករណីជាក់ស្ដែង ដើម្បីធ្វើអោយស្ថានភាពស្ដ្រីកាន់តែប្រសើរឡើង ។
- សម្របសម្រួលការរៀបចំរបាយការណ៍ជាតិ ស្ដីពីការអនុវត្ដអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើង ប្រឆាំងនឹងនារីនៅព្រះរាជាណាចក្រកម្ពុជា និងពិនិត្យ ផ្ដល់យោបល់ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ សមេ្រច មុននឹងផេ¤ីទៅអង្គការសហប្រជាជាតិ ។
- តាមដាន និងជម្រុញការបព្រា្ជាបយេនឌ័រទៅក្នុងគោលនយោបាយជាតិ និងក្នុងកម្មវិធីអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋា ភិបាល ។
- រៀបចំរបាយការណ៍ប្រចាំឆ្នាំ ស្ដីពីសកម្មភាពដែលក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រីបានបំពេញ ដើម្បីផេ¤ីជូនរាជរដ្ឋា ភិបាល ។
- ទទួលភារកិច្ចផេ្សងៗទៀតតាមសំនូមពររបស់រាជរដ្ឋាភិបាល
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី ក.ជ.ក.ស ត្រូវមានអគ្គលេខាធិការដ្ឋានអចិន្ដ្រៃយ៍មួយសេនាធិការ ដែលមានទីតាំង នៅទីស្ដីការក្រសួងកិច្ចការនារី ហើយការរៀបចំ និងការប្រព្រឹត្ដទៅរបស់អគ្គលេខាធិការដ្ឋានអចិន្ដ្រៃយ៍ ក.ជ.ក.ស នឹងកំណត់ ដោយអនុក្រិត្យ ។ អគ្គលេខាធិការដ្ឋានអចិន្ដ្រៃយ៍ ដឹកនាំដោយអគ្គលេខាធិការមួយរូប មានឋានៈស្មើអនុរដ្ឋលេខាធិការ អមដោយអគ្គលេខាធិការមួយចំនួន ដែលមានឋានៈស្មើអគ្គនាយករងដែលផេ្ទរមកបម្រើការងារជាអចិន្ដ្រៃយ៍នៅអគ្គលេខា ធិការដ្ឋានអចិន្ដ្រៃយ៍ ក.ជ.ក.ស និងមានមន្ដ្រីមួយចំនួនទៀតផេ្ទរមកបម្រើការងារជាអចិន្ដ្រៃយ៍ នៅអគ្គលេខាធិការដ្ឋាន ។