Mission

អគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី មានបេសកកម្មអនុវត្តភារកិច្ចតាមការសម្រេច របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ។

ក្នុងបេសកកម្មនេះ អគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ ជាសេនាធិការរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី(ក.ជ.ក.ស.) មានភារកិច្ចដូចតទៅ៖

-លើកផែនការសកម្មភាពការងាររយៈពេលខ្លី មធ្យម វែង របស់ ក.ជ.ក.ស.

-សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំរបាយការណ៍ជាតិ ស្តីពីការអនុវត្តអនុសញ្ញា ស្តីពីការលុប បំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ ស៊ី-ដ (CEDAW) ជូន គ.ជ.ក.ស. ដើម្បីពិនិត្យ និង កែលម្អដាក់ជូនរាជរដ្ឋាភិបាលសម្រេច ហើយផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ

-ពិនិត្យតាមដានស្ថានភាពរបស់ស្ត្រី និងផ្តល់អនុសាសន៍ ដោយផ្អែកលើគោលនយោបាយជាតិ របស់រាជរដ្ឋាភិបាល និងគោលដៅសន្និសីទស្ត្រីពិភពលោក

-ជម្រុញការផ្សព្វផ្សាយខ្លឹមសារអនុសញ្ញា ស៊ី-ដ ឱ្យបានទូលំទូលាយដល់មូលដ្ឋាន

-សិក្សាស្រាវជ្រាវច្បាប់ជាតិ-អន្តរជាតិ បទបញ្ជា វិធានការទាំងឡាយណា ដែលពាក់ព័ន្ធនឹងស្ត្រី ដើម្បីតាមដាន វាយតម្លៃ និងលើកអនុសាសន៍

-ធ្វើសហប្រតិបត្តិការ និងសហការសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា អង្គការជាតិ អន្តរជាតិ និង សំណួរ

-សង្គមស៊ីវិល ដើម្បីលើកអនុសាសន៍ជូន ក.ជ.ក.ស. ពិនិត្យ សម្រេច និងផ្ញើជូនរាជរដ្ឋាភិបាល

-ធានានិរន្តរភាព នៃដំណើរការរដ្ឋបាល របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី

-គ្រប់គ្រងមន្ត្រី បុគ្គលិកនៃអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃ ក.ជ.ក.ស.

-គ្រប់គ្រងថវិកា និងសារពើភ័ណ្ឌរបស់អគ្គលេខាធិការដ្ឋាន ដោយអនុលោមតាមការសម្រេចរបស់ ក.ជ.ក.ស.

-រៀបចំកិច្ចប្រជុំសាមញ្ញ វិសាមញ្ញ និងបូកសរុបរាយការណ៍ប្រចាំឆ្នាំរួមមានការធ្វើកំណត់ហេតុ និងរបាយការណ៍ អំពីសកម្មភាព និងលទ្ធផលការងាររបស់ ក.ជ.ក.ស.

-ចងក្រងព័ត៌មាន និងឯកសារទាំងអស់ ដែលពាក់ព័ន្ធទៅនឹងស្ត្រី ។