ប្រវិត្ត

បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០២០១/០៣៦ ចុះថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០០១ ស្តីពីការ បង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ព្រះរាជក្រឹត្យនេះកំណត់ការបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី មានអក្សរកាត់ថា គ.ជ.គ.ស ។ ក.ជ.ក.ស ជាយន្តការសម្របសម្រួល និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាល លើបញ្ហាដែលទាក់ទងដល់ការលើកកំពស់ ស្ថានភាព តួនាទីរបស់ស្ត្រី និងសុខុមាលភាពសង្គមស្ត្រីកម្ពុជា សំដៅកាត់បន្ថយ ឈានទៅលុបបំបាត់រាល់ទម្រង់នៃការរើស អើងប្រឆាំងនឹងស្ត្រី និងអំពើហិង្សាលើស្ត្រី ។